ធ្លាប់កត់សម្គាល់ទេថា លោកអ្នកមិនដែលទទួលបានតម្លៃអ្វីដែលយើងចង់បាននោះទេ? ពោលគឺតែងតែមានតម្លៃខ្ពស់ជាងបន្តិច ឬតម្លៃទាបជាងបន្តិច។ ជាក់ស្តែង លោកអ្នកមានបំណងទិញក្នុងតម្លៃ 1.25254 ប៉ុន្តែតម្លៃដែលអ្នកទទួលបានគឺ 1.25301 វិញ។ បញ្ហាដែលទទួលបានតម្លៃខុសពីតម្លៃដែលអ្នកចង់បាននេះគឺជាអ្វីដែលត្រូវបានស្គាល់ថាជា “គម្លាតតម្លៃ”។

ដូច្នេះតើអ្វីទៅជា“គម្លាតតម្លៃ”?
ដូចដែលបានរៀបរាប់កាលពីលើកមុន “គម្លាតតម្លៃ” គឺសំដៅទៅលើភាពខុសគ្នារវាងតម្លៃ Bid (តម្លៃខ្ពស់បំផុតដែលអ្នកទិញហ៊ាននឹងទិញ) និងតម្លៃ Ask (តម្លៃទាបបំផុតដែលអ្នកលក់សុខចិត្តទទួលយក)ទៅលើទ្រព្យសកម្មណាមួយ។
ដូចដែលបានបង្ហាញខាងក្រោម យើង(វិនិយោគិន)ជាអ្នកទទួលតម្លៃ(Price taker) នឹងទិញទ្រព្យសកម្មក្រោមតម្លៃ Ask ខណៈពេលដែលលក់វាក្នុងតម្លៃ Bid ហើយផ្ទុយទៅវិញសម្រាប់ទីផ្សារ(Market maker)។ នេះមានន័យថា ទីផ្សារនឹងទិញទ្រព្យសកម្មក្រោមតម្លៃ Bid ខណៈពេលដែលលក់វាក្នុងតម្លៃ Ask។ ដូច្នេះតើមានអ្វីកើតឡើងនៅពេលដែលគម្លាតតម្លៃមានគម្លាតធំឬច្រើន? ចម្លើយសាមញ្ញ៖ អ្នកនឹងទទួលបានតម្លៃដែលអ្នកមិនចង់បាន ហើយនេះនឹងជះឥទ្ធិពលទៅដល់ការវិនិយោគ ព្រមទាំងប្រាក់ចំណេញរបស់លោកអ្នក។

លើសពីនេះ វាមានកត្តាជាច្រើនដែលអាចនាំឱ្យគម្លាតតម្លៃមានកម្រិតខ្ពស់ដូចជា៖
បម្រែបម្រួលទីផ្សារ៖ កត្តាដូចជាភាពមិនច្បាស់លាស់នៅក្នុងស្ថានភាពសេដ្ឋកិច្ច អន្តរាគមន៍ពីធនាគារកណ្តាលនិងរដ្ឋាភិបាល ព្រមទាំងភាពតានតឹងភូមិសាស្ត្រនយោបាយដែលបង្កឱ្យមានការភ័យខ្លាចចំពោះវិនិយោគិន។
- ភាពមិនច្បាស់លាស់ក្នុងស្ថានភាពសេដ្ឋកិច្ច៖ នេះអាចត្រូវបានគេមើលឃើញតាមរយៈការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច អតិផរណាខ្ពស់ ឬភាពទន់ខ្សោយនៃទីផ្សារការងារ – អត្រាគ្មានការងារធ្វើខ្ពស់។
- ធនាគារកណ្តាល៖ ប្រសិនបើធនាគារកណ្តាលជឿថាកំណើនសេដ្ឋកិច្ចមានកម្រិតខ្ពស់ពេក នោះពួកគេនឹងបង្កើនអត្រាការប្រាក់ ដែលបណ្តាលឱ្យមានបម្រែបម្រួលនៅក្នុងទីផ្សារ។ ហើយផ្ទុយស្រឡះចំពោះការបន្ទាបអត្រាការប្រាក់។
- ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ៖ ភាពតានតឹងផ្នែកនយោបាយ ឬការទូត ដូចជាការប្រកួតប្រជែងពាណិជ្ជកម្ម ក៏អាចបណ្តាលឱ្យមានការប្រែប្រួលខ្ពស់នៅក្នុងទីផ្សារផងដែរ។
សន្ទនីយភាពទាប៖ នៅពេលដែលចំនួនវិនិយោគិនក្នុងទីផ្សារមានកម្រិតទាប នោះនឹងធ្វើឱ្យសន្ទនីយភាពទាបដូចគ្នា ដែលអាចឱ្យគម្លាតតម្លៃមានកម្រិតកាន់តែខ្ពស់។
ឥរិយាបថវិនិយោគិននៅក្នុងទីផ្សារ៖ ទីផ្សារមួយចំនួនមានចេតនាពង្រីកគម្លាតតម្លៃក្នុងគោលបំណងបង្កើនប្រាក់ចំណេញ។
កំហុសបច្ចេកទេស៖ ដូចជា Slippage ដែលបង្កការរាំងស្ទះទៅដល់សកម្មភាពវិនិយោគក្នុងទីផ្សារ។
តើមានអ្វីកើតឡើងនៅពេលដែលគម្លាតតម្លៃរីករាលដាលកាន់តែធំ?
- តម្លៃក្នុងការជួញដូរកាន់តែឡើងថ្លៃ ព្រមទាំងបន្ទាបលើប្រាក់ចំណេញ៖ កាលណាដែលគម្លាតតម្លៃកាន់តែខ្ពស់ នោះតម្លៃប្រតិបត្តិការក៏នឹងឡើងថ្លៃនោះដែរ។ នេះនឹងជះឥទ្ធិពលទៅលើប្រាក់ចំណេញ ព្រមទាំងសកម្មភាពវិនិយោគរបស់ពួកគេ។
- ខណៈពេលដែលគម្លាតតម្លៃកាន់តែធំអាចនឹងធ្វើឱ្យការជួញដូរកាន់តែពិបាក ប៉ុន្តែនេះមិនមែនជាកត្តាចម្បងដែលធ្វើឱ្យមានការលក់ចេញរបស់ទីផ្សារនោះទេ (Widespread selloff)។ ក្នុងនោះក៏មានកត្តាដូចជា ភាពទន់ខ្សោយនៃសេដ្ឋកិច្ច ភាពតានតឹងភូមិសាស្ត្រនយោបាយ ឬការកែតម្រូវទីផ្សារ(Market Corrections)។ Widespread selloff៖ គឺជាសកម្មភាពដែលវិនិយោគិនមួយចំនួនធំលក់ចេញនូវទ្រព្យសកម្មរបស់ពួកគេ ដូចជាភាគហ៊ុន ប័ណ្ណបំណុល ឬទំនិញវត្ថុធាតុដើមជាដើម។ ជាក់ស្តែង ភាគច្រើនគឺកើតមានឡើងក្នុងអំឡុងចុងឆ្នាំ ដែលវិនិយោគិនធំជាច្រើននឹងបិទ Position ហើយកាត់យកប្រាក់ចំណេញរបស់ពួកគេចេញពីទីផ្សារ ឬរក្សាចំនួនសាច់ប្រាក់រហូតដល់ការមានបំលាស់ប្តូរទិសដៅថ្មី។
(English Version)
Ever notice how we don’t always get the price we want? It is either a bit higher or a bit lower than the prices we set. Let’s say that you want to buy at the price of 1.25254; however, the price you enter the market is at 1.25301 instead. Encountering a price that’s slightly different from your desired target is what we call the concept of “spread.”

So what is spread?
As mentioned last time, spread refers to the difference between the bid price (the highest price the buyer is willing to pay) and the asking price (the lowest price the seller is willing to accept) for any underlying assets.
As shown below, we as a price taker (individual investor) will buy the underlying assets at the ask prices while selling them at the bid prices, and vice versa for the market maker. So what happens when spread is too big? Simple answer: you will get the price that you don’t want and possibly pose a threat to your pricing action and profitability.

There are various factors that could potentially lead to widening the spread, such as:
Market Volatility: factors such as uncertainty in economic conditions, intervention from the central bank and government, and geopolitical tension that forces fear in the investor are the main contributions.
- Uncertainty in economic conditions: this can be seen through softening in economic growth, high inflation, or weakening in the labor market—high unemployment rate.
- Central Bank: If the central bank believes that the economy is overheating, then it will increase the interest rate, which causes volatility in the market. And the opposite for lowering the interest rate.
- Geopolitical Event or Unexpected News: Political or diplomatic tensions, such as trade competition, would also result in high volatility in the market.
Low Liquidity: as the markets are left out, that could lead to low liquidity in the market, making the spread widen even further.
Market Maker Behavior: Some markets intentionally widen the spread aiming to increase the profit.
Technological errors, such as slippages that result from malfunctions, can disrupt trading activities.
What happens when the spread widens?
- Increased trading costs and reduced profitability: The wider the spread, the higher the transaction costs will be. This directly impacts profitability, discouraging trading activities.
- While widening spreads can contribute to less favorable trading environments, there are other primary factors contributing to widespread selloff, such as economic downturns, geopolitical tensions, or market corrections. Widespread selloff: an act of large numbers of investors selling their assets, such as stocks, bonds, or commodities. In fact, this is mostly seen at the end of the year, where key players take the profits gained out of the market or cash holding until the next direction.